ព័ត៌មានជាតិ

ជនជាតិចិនម្នាក់បុកម៉ូតូគេហើយរត់គេច ត្រូវប្រជាពលរដ្ឋរើសដុំថ្មគប់បែកកញ្ចក់ក្រោយរថយន្ត

ភ្នំពេញ: ភ្នាក់ងារ Post News បានឲ្យដឹងថា រថយន្តនោះបើកបរដោយជនជាតិចិនមិនស្គាល់អត្តសញ្ញាណ ដែលរថយន្តពាក់ស្លាកលេខភ្នំពេញ 2F 6716 បានបត់ពីស្តុបនាគវ័ន្តបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកម៉ូតូចតមុខផ្ទះនៅផ្លូវតាមបណ្តោយផ្លូវ២២១បុើងខ្ទេចម៉ូតូ រីឯម្ចាស់ម៉ូតូគេចទាន់ទើបមិនរងរបួស រួចម្ចាស់រថយន្តព្យាយាមបើកគេចក៏ត្រូវប្រជាពលរដ្ឋរើសដុំថ្មគប់បែកកញ្ចក់ក្រោយ ហើយរថយន្តបានជិះមកចតនៅផ្លូវកម្ពុជាក្រោម មុខសណ្ឋាគារ ឡឺប្រេសុីដង់ តែគេចមិនផុតសមត្ថកិច្ចតាមទាន់ឃាត់ខ្លួនដើម្បីសាកសួរ ។ ដែលហេតុការណ៍នេះបានកើតឡើងកលាពីវេលាម៉ោងជាង១០យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត ៕

មតិយោបល់