ព័ត៌មានជាតិ

​គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត ស្លាប់បុរសម្នាក់ នៅផ្លូវជាតិលេខ១!

ស្វាយរៀង: កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ខ្ទាតចេញពីម៉ូតូត្រូវរថយន្តធុនធំមិនចាំម៉ាកបើកមកពីក្រោយកិនស្លាប់យ៉ាងអាណោចអាធ័ម នៅ​ផ្លូវជាតិលេខ​១ ភូមិ​ដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត​ស្វាយរៀង​។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ស គ្មានស្លាកលេខ​។ ចំណែករថយន្ត​ម៉ាក LUXSIS 300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ស្វាយរៀង 2A-0748 អ្នកបើកបមិនត្រូវបានស្គាល់ឈ្មោះ​និងរថយន្តធុនធំមិនចាំម៉ាកនោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងនិងរកអត្តសញ្ញាណអ្នកស្លាប់ និងនាំយកមធ្យោបាយទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីចាត់ការបន្តតាមច្បាប់​៕

មតិយោបល់