ព័ត៌មានជាតិ

ជនជាតិចិនម្នាក់បានលោតពីលើអគារសម្លាប់ខ្លួនកម្ពស់ ៣ជាន់ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៤៧នាទីព្រឹក មានករណីធ្វើអត្តឃាត លោតពីលើអាគារស្នាក់នៅជាន់ទី៣ ត្រង់ចំណុចអាគារលេខ៨ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ GONG PHENG ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកអនឡាញ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

យោងតាមការស្តាប់ការបំភ្លឺរបស់សាក្សីចំនួន ៤នាក់ ដែលដេកក្នុងបន្ទប់ជាមួយគ្នាមានឈ្មោះ៖
១/ SHU JI ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិកអនឡាញ។
២/ CHEN RUI CAI ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបុគ្គលិកអនឡាញ។
៣/ YANG XIAN FANG ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបុគ្គលិកអនឡាញ។
៤/ LIANG XIANG LE ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ បុគ្គលិកអនឡាញ។
ទាំង៤នាក់ស្នាក់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅយប់កើតហេតុវេលាម៉ោង ២ ជនជាតិចិនឈ្មោះ GONG PENG បាននិយាយទូរស័ព្ទតាមវីឆាត តែមិនដឹងនិយាយអំពីរឿងអ្វីទេ។ ប៉ុន្តែកាលពី ពីរ ទៅបីថ្ងៃមុនមានជនជាតិចិនវីឆាតមកទារលុយតែមិនដឹងចំនួនប៉ុន្មានទេ លុះដល់ពេលព្រឹកកើតហេតុ ជនជាតិចិននោះបានធ្វើអត្តឃាតលោតពីលើអាគារកម្ពស់បីជាន់ស្លាប់តែម្តង។

ការសន្និដ្ធាន៖ តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងអាជ្ញាធរដែលពាក់ព័ន្ធ លោកគ្រូពេទ្យ ឃើញថា សាកសពពិតជាបានស្លាប់ដោយការធ្វើ អត្តឃាតខ្លួនឯង(លោតពីលើអាគារ)កម្ពស់៣ជាន់ពិតប្រាកដមែន។

មូលហេតុ៖ ជំពាក់បំណុលគេ៕

មតិយោបល់