ព័ត៌មានជាតិ

ឃើញអត់ ! អស់អនាគតហើយ ព្រោះយកគ្រឿងញៀនធ្វើជាមិត្ត

ភ្នំពេញ: កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៦ មិនា ឆ្នាំ២០១៧ ក្រោយពីបានបើកការស្រាវជ្រាវរួច កម្លាំងជំនាញផ្នែកគ្រឿងញៀនខណ្ឌ ប៉ុសិ៍តឬស្សីកែវ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្តែង នូវករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចសំណង់ អណាធិបតេយ្យមួយកន្លែង ផ្ទះគ្មានលេខ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្រោយពីចុះធ្វើប្រតិបត្តិការ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ប្រុស៦នាក់ រួមមាន៖
ជនសង្ស័យទី១មានឈ្មោះ យឿន រតនា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ (អ្នកជួញដូរ)
ជនសង្ស័យទី២​មានឈ្មោះ សេង ថា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះកើតហេតុខាងលើ (អ្នកប្រើប្រាស់)
ជនសង្ស័យទី៣មានឈ្មោះ ជាសុវណ្ណារិទ្ទ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅផ្ទះកើតហេតុខាងលើ (អ្នកប្រើប្រាស់)
ជនសង្ស័យទី៤មានឈ្មោះ ង៉ោ សាវ៉េត ភេទប្រុស អាយុុ៣៩ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះកើហេតុខាងលើ (អ្នកប្រើប្រាស់)
ជនសង្ស័យទី៥មានឈ្មោះ ហុឹមនីតា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះកើតហេតុខាងលើ (អ្នកប្រើប្រាស់)
ជនសង្ស័យទី៦មានឈ្មោះ ម៉ក រិទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ (អ្នកប្រើប្រាស់)
ជនសង្ស័យទី៧មានឈ្មោះ រាជ មិថុនា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ (អ្នកប្រើប្រាស់)
ក្នុងនោះដែរសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនដូចជា ក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច ដាវ២ដើម ថង់ផ្លាស់ស្ទិចមួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ។

បច្ចុប្បន្ន កម្លាំងជំនាញរបស់អធិការដ្ឋាន ប៉ុស្តិ៍រដ្ឋបាលកំពុងសាកសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

មតិយោបល់