ព័ត៌មានជាតិ

ករណីម៉ូតូបុកគ្នាបណ្តាលអោយស្លាប់២នាក់និងរងរបួសធ្ងន់១នាក់ នៅផ្លូវ២១៧

ភ្នំពេញ : នៅថ្ងៃច័ន្ទ ទី ២៧ ខែ កុម្ភ: ឆ្នាំ ២០២៣ វេលាម៉ោង ២៣និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងម៉ូតូ និងម៉ូតូ នៅត្រង់ចំណុចមុខផ្លូវចូលភូមិតាឡី លើផ្លូវ២១៧ ស្ថិតនៅភូមិ តាឡី សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ចំនួន

១នាក់ និង ស្លាប់ចំនួន០២នាក់ ។
ភាគីម៉ូតូម៉ាក HONDA PCX ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 1JN-9467 (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ) ភេទប្រុស ស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសុមះ
+អ្នករួមដំណើរ (ពុំស្គាល់អត្តសញ្ញាណ) ភេទស្រី រងរបួសធ្ងន់កំពង់សង្គ្រោះព្យាបាលនៅគ្លីនិចឯកជនពន្លឺ
ភាគីម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1G-7061 អ្នកបើកបរមានឈ្មោះ គុយ ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ តាឡី សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។ ស្លាប់បាត់បង់ជីវិតក្រោយពីបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសុមះ
បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរងចាំការដោះស្រាយបន្ត ។
សព:ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមព្រៃណី។

មតិយោបល់