ព័ត៌មានជាតិ

ស្រវឹងស្រាជាប្រចាំផឹកច្រឡំចំទឹកអាស៊ីតស្លាប់នៅផ្ទះម្តាយ

តាកែវ: នៅវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិ គោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវមានករណីអត្តឃាតមួយបានកើតឡើង។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ័ត្ន ចាន់រ៉ា ភេទប្រុស ៣៨ឆ្នាំនៅភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត បានផឹកទឹកអាស៊ីត បណ្តាលឲ្យស្លាប់នៅផ្ទះម្តាយ ស្តិតនៅភូមិ ឃុំ កើតហតុខាងលើ ។
មូលហេតុ: ជនរងគ្រោះស្រវ៉ឹងជាប្រចាំ ហើយផឹកច្រឡំ ។ករណីនេះ កម្លាំងជំនាញ គ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារ បានអះអាងថា ជនរងគ្រោះពិតជាធ្វើអត្តឃាតពិតប្រាកដមែន ។
បច្ចុប្បន្នបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់