ព័ត៌មានជាតិ

ភ្លៀងខ្យល់កន្ត្រាក់ ម្សិលមិញខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង

ឧត្តរមានជ័យ: នាយផ្នែកចរាចរណ៍ស្រុកបន្ទាយអំពិលបានប្រាប់ Post Newsថា នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ មានករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យរបើកដំបូលផ្ទះចំនួន០៦ខ្នង នៅភូមិស៊ីលៀម ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ផ្ទះដែលរងការខូចខាតមានដូចជា ឈ្មោះ មល់ មករា ភេទប្រុស អាយុ២៨ឆ្នាំ របើកដំបូលស័ង្កសី ២៦សន្លឹក ផ្ទះទំហំ ៥គុណ៦ ម៉ែត្រ, ឈ្មោះ ហ៊ុន ដែន ភេទប្រុស អាយុ៣១ឆ្នាំ របើកដំបូលស័ង្កសី១០សន្លឹក ផ្ទះទំហំ៤គុណ៥ម៉ែត្រ, ឈ្មោះ លាន ឡូយ ភេទប្រុស អាយុ៣៧ឆ្នាំ របើកដំបូលស៊ីប្រូរ៨សន្លឹក ផ្ទះទំហំ៦គុណ៨ម៉ែត្រ, ឈ្មោះ ភាំង គ្រៀម ភេទប្រុស អាយុ២៦ឆ្នាំ របើកដំបូលស័ង្កសី១០សន្លឹក ផ្ទះទំហំ៤គុណ៥ម៉ែត្រ, ឈ្មោះ ហួត ជាតិ ភេទប្រុស អាយុ៣០ឆ្នាំ របើកដំបូលស័ង្កសី១២សន្លឹក ផ្ទះទំហំ៥គុណ៧ម៉ែត្រ៦ និងផ្ទះឈ្មោះ ម៉ិម កុសល់ ភេទប្រុស អាយុ៣០ឆ្នាំ របើកដំបូលស័ង្កសី១សន្លឹក ផ្ទះទំហំ៥គុណ៧ម៉ែត្រ។

មតិយោបល់