គ្រប់គ្នាប្រហែលជាចូលចិត្តទទួលទានភេសជ្ជៈប៉ូវកម្លាំង នៅពេលដែលទទួលទានអាហារ កម្មវិធីជួបជុំមិត្តភក្តិ ឬបន្ទាប់ពីហាត់កីឡារួច។ ប៉ុន្តែអ្នកប្រហែលជាមិនដឹងថា វាអាចបង្កផលប៉ះពាល់យ៉ាងណាខ្លះចំពោះសុខភាពឡើយ។ តើអ្នកដឹងថា ការទទួលទានភេសជ្ជៈប៉ូវកម្លាំង មានផលប៉ះពាល់អ្វីខ្លះ ដល់សុខភាព? យោងតាមលោកវេជ្ជបណ្ឌិត West Conner បានបង្ហាញឲ្យដឹងថា ភេសជ្ជៈដែលមានពណ៌ត្នោត អាចបង្កបញ្ហាជាច្រើនដល់សុខភាព។
១. ក្រោយពេល ១០នាទីដំបូង
បន្ទាប់ពីផឹកភេសជ្ជៈប៉ូវកម្លាំងមួយកំប៉ុងភ្លាម រាងកាយរបស់អ្នក បានទទួលជាតិស្ករ១០ស្លាបព្រាកាហ្វេ ដែលជាចំនួនជាតិស្ករដ៏ខ្ពស់សម្រាប់រាងកាយរបស់មនុស្ស។ ការទទួលយកជាតិក្នុងបរិមាណខ្ពស់បែបនេះ អាចប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។
២. ក្រោយពេល ២០នាទី
បន្ទាប់ពីផឹកភេសជ្ជៈប៉ូវកម្លាំង បាន២០នាទីក្រោយមក ថ្លើមរបស់អ្នកក៏អាចនឹងមានបញ្ហាផងដែរ ព្រោះកម្រិតជាតិស្ករខ្ពស់ បានបង្កើតអាំងស៊ុយលីនក្នុងឈាម ហើយបង្កទៅជាតិខ្លាញ់ក្នុងថ្លើម។
៣. ក្រោយពេល ៤០នាទី
៤០នាទីក្រោយមកជាតិស្ករ ដែលមានក្នុងភេសជ្ជៈប៉ូវកម្លាំង បានជ្រាបចូលពេលរាងកាយ ហើយធ្វើឲ្យសំពាធឈាមរបស់អ្នក កើនឡើងខ្ពស់។
៤. ក្រោយពេល ៤៥នាទី
ក្រោយពីការទទួលទានភេសជ្ជៈប៉ូវកម្លាំង បាន៤៥នាទី ខួរក្បាលរបស់អ្នក បានបញ្ចេញអ័រម៉ូនម្យ៉ាង ដែលអ្នកធ្វើអ្នកមានអារម្មណ៍ល្អ ប៉ុន្តែប្រិតកម្មបែបនេះគឺ ដូចប្រតិកម្មនៃការប្រើថ្នាំញៀនដែរ វានឹងបង្កប៉ះពាល់ដល់អ្នកក្នុងពេលណាមួយ។
៥. ក្រោយពេល ៦០នាទី
ក្រោយរយៈពេល ៦០នាទី អ័រម៉ូនដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ នឹងរលាយបាត់ទៅវិញ។ បន្ទាប់មករាងកាយរបស់អ្នក នឹងចុះទន់ខ្សោយ ហើយមានអារម្មណ៍ថាខ្ជិលច្រអូស។
ក្រោយពីមើលឃើញពីផលប៉ះពាល់របស់ ភេសជ្ជៈប៉ូវកម្លាំង ដូចដែលបានរៀបរាប់ខាងលើនេះ តើលោកអ្នកសម្រេចចិត្តទទួលទានវាបន្តទៅទៀត? ចម្លើយមួយនេះ គឺអាស្រ័យទៅលើការពិចារណារបស់មនុស្សម្នាក់ៗ៕
មតិយោបល់