ភ្នំពេញ៖ ក្រុមចោរឆក់ ៩នាក់ដែលបានអះអាងថា ពួកគេធ្លាប់ធ្វើសកម្មភាពឆក់បាន ២០០ដងនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនមកតុលាការនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នេះដើម្បីបន្តនីតិវិធី។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រុមចោរឆក់ទាំងអស់នោះបានសារភាពថា ក្រុមពួកគេមានគ្នាជាង១០នាក់ ក្នុងនោះមានអ្នកខ្លះបានចូលរួមឆក់ជាង២០០ដង ខ្លះជាង៦០ដង ឯខ្លះទៀតច្រើនពេកចាំមិនអស់។ ប្រភពបន្តថា ភាគច្រើនពួកគេធ្វើសកម្មភាពឆក់នៅក្នុងខណ្ឌដូនពេញ ចំការមន ៧មករា និងទួលគោក ។ ក្នុងនោះចំណុចដែរពួកគេចាំច្បាស់មានដូចជា នៅចំណុចក្រោយព្រះបរមរាជវាំង ផ្សារឃ្លាំងរំសេវ ក្បែរអង់តែនទូរទស្សន៍ជាតិ កោះពេជ្រ ក្តាន់ពីរ ផ្សារកណ្តាល សាលាស៊ីសុវត្ថិ ផ្លូវកម្ពុជាក្រោម និងមានកន្លែងផ្សេងៗទៀតជាច្រើន៕
មតិយោបល់