បារាំង ៖ក្លិបហង្សក្រហម Liverpool (លីវើភូល) កំពុងមានការខកចិត្តយ៉ាងខ្លាំងចំពោះការប៉ុនប៉ងទិញយកកីឡាករ Ezequiel Lavezzi (អ៊ីហ្សេឃ្វៀល ឡាវ៉េហ្ស៊ី) ពីក្លិបមហាសេដ្ឋី Paris Saint-Germain ស្របពេលដែលកីឡាករ សញ្ជាតិអាហ្សង់ទីនរូបនេះជិតនឹងចុះកិច្ចសន្យាថ្មីជាមួយក្លិប ។ក្លិបហង្សក្រហមបានមានទំនាក់ទំនងលើការតាមប្រម៉ាញ់ខ្សែប្រយុទ្ធរូបនេះយ៉ាងខ្លាំងនាប៉ុន្មានសប្តាហ៍ថ្មីៗ កន្លងទៅ ខណៈដែលកិច្ចព្រមព្រៀងធ្លាប់ត្រូវបានគេរំពឹងថាអាចនឹងធ្វើឡើងនៅចុងខែនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមសារព័ត៌មានកីឡារបស់បារាំងបានចុះផ្សាយថា ក្លិប PSG មានជំនឿ ជាក់ថា Lavezzi (ឡាវ៉េហ្ស៊ី) នឹងចុះកិច្ចសន្យាថ្មីរយៈពេលវែងជាមួយក្លិបជើងឯករបស់បារាំងមួយនេះ បន្ទាប់ពីមាន ការពិភាក្សាគ្នារួចមក ។ គួរបញ្ជាក់ថា Lavezzi (ឡាវ៉េហ្ស៊ី) បានផ្លាស់មកកាន់ក្លិប PSG ក្រោយចាកចេញពីក្លិប Napoli (ណាប៉ូលី) របស់អ៊ីតាលីក្នុងឆ្នាំ ២០១២ ៕
មតិយោបល់