ព័ត៌មានអន្តរជាតិ

Update៖ ករណីឆ្លងវីរុស Zika ដំបូងនៅវៀតណាម កើតឡើងទៅតំបន់ភាគខាងត្បូងប្រទេស

(ហាណូយ)៖ ករណីឆ្លងនៃវីរុស Zika ដំបូងក្នុងប្រទេសវៀតណាម បានកើតមានទៅលើស្ត្រីពីររូប គឺម្នាក់មាន វ័យ ៦៤ឆ្នាំរស់នៅទីក្រុង Nha Trang នៃខេត្ត Khanh Hoa និងម្នាក់ទៀតវ័យ ៣៣ឆ្នាំរស់នៅទីក្រុង ហូជិមិញ នៃភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០១៦។
ស្ត្រីវ័យចំណាស់ទីមួយ បានចេញសញ្ញាមិនស្រួលខ្លួនចាប់តាំងពីថ្ងៃទី២៦ ខែមីនា មកម្ល៉េះដូចជា ក្តៅខ្លួន, ឈឺក្បាល, ស្ពឹកជើងទាំងពីរ, និង ភ្នែកឡើងពណ៌ផ្កាឈូក។ ក្រោយពីទៅដល់មន្ទីរពេទ្យ កាលពីថ្ងៃទី៣១ ខែមីនា ទើបស្ត្រីម្នាក់នោះដឹងថាមានផ្ទុកវីរុស ហ្ស៊ីកា ហើយរហូតមកដល់ពេលនេះ គ្រូពេទ្យនានាកំពុងតាមដានជំងឺយ៉ាងដិតដល់។
ដោយឡែកស្ត្រីវ័យ ៣៣ឆ្នាំវិញ បានកើតមានអការ:ដូចស្ត្រីខាងលើនេះដែរ កាលពីថ្ងៃទី២៩ ខែមីនា។ យ៉ាងណាក៏ដោយ ខាងមន្ទីរពេទ្យវៀតណាម មិនទាន់អាចបញ្ជាក់ថាស្ត្រីទាំងពីររូបនេះឆ្លងវីរុស Zika ដូចម្តេច ឬធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់តំបន់ ដែលកើតមានវីរុសនេះដែរ ឬក៏យ៉ាងណានោះទេ៕

   
 

មតិយោបល់