បន្ទាយមានជ័យ៖ បន្ទាប់ពីមានការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរក្រុងសិរីសោភ័ណព្រមទាំងក្រុមការងារបានចុះទៅពិនិត្យជាក់ស្តែងនិងបានសុំឲ្យម្ចាស់ដីចូលរួមសហការកាយដីចេញបើកមុខទឹកឡើងវិញដើម្បីបញ្ជៀសការលិចលង់ដោយជំនន់។ អនុវត្តន៍តាមណែនាំរបស់អាជ្ញាធរក្រុងលោក វុយ សេង ដែលជាម្ចាស់ដីដែលស្ថិតនៅចំមុខទឹកនៃស្ពានទីមួយតាមបណ្តោយផ្លូវជាតិលេខ៦ស្ថិតក្នុងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបាននិយាយឲ្យpost news ដឹងនៅព្រឹកថ្ងៃទី០៥ខែមេសានេះថាលោកមិនមានជំទាស់នឹងសូមចូលរួមសហការជាមួយអាជ្ញាធរក្រុង-ខេត្តដោយសុខចិត្តចំណាយធនធានផ្ទាល់ខ្លួនយកគ្រឿងចក្រមកកាយដីនោះឡើងវិញដើម្បីបើកមុខទឹកឲ្យធំជាងមុន។លោកបន្ថែមថា មិនត្រឹមតែកាយដីបើកមុខទឹកប៉ុណ្ណោះទេលោកក៏បានចាក់បេតុងកែលម្អសំរួលផ្លូវទឹកផងដែរពិសេសការពារការបាក់ដីចូលដែលជាមូលហេតុនាំឲ្យគោករីង។
សូមបញ្ជក់ថាទីតាំងដែលលោក វុយ សេង គ្រោងបើកនឹងចាក់បេតុងតាមបណ្តោយផ្លូវទឹកគឺអាចហូរនាំទឹកពីផ្នែកខាងលើនៃសង្កាត់កំពងស្វាយតាមបារ៉ែតទៅផ្នែកខាងក្រោមនៃសង្កាត់ភ្នៀតកាត់ស្ពានទីមួយនេះចេញពីក្រោមស្ពានតាមអក្សរLបត់ចុះបត់ឡើងតាមព្រំដី។
លោក វ៉ៃ គេងលី អភិបាលក្រុងសិរីសោភ័ណបានលើកឡើងថាការចាក់លុបនេះវាពិតជាបង្កការកកស្ទះហើយប្រសិនជាម្ចាស់ដីមិនចូលរួមសហការតាមការណែនាំទេ អាជ្ញាធរនឹងដាក់វិធានការក្តៅ។តែបន្ទាប់ពីទទួលការណែនាំម្ចាស់ដីបានសម្រេចចិត្តយកគ្រឿងចក្រមកកាយបើកផ្លូវទឹកខ្លួនឯងថែមទាំងចាក់បេតុងដើម្បីកែលំអរសោភ័ណភាពទៀត។ទោះជាម្ចាស់ដីព្រមអនុវត្តក្នុងកាយមែន តែអាជ្ញាធរក្រុងក៏នៅតែឃ្លាំមើលរហូតដល់ការកាយនោះរួចរាល់ជាស្ថាពរ៕
មតិយោបល់