ព័ត៌មានជាតិ

ឪពុកចុងរំលោភកូនស្រីឯង ខណៈម្តាយក្មេងស្រីមិននៅ ត្រូវសមត្ថកិច្ចចាប់ខ្លួន

កំពង់ឆ្នាំង: លោកអធិការស្រុករលាប្អៀរបានប្រាប់Post Newsថា មានករណីឪពុកចុងរំលោភកូនស្រីខ្លួនឯង ធ្វើអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។

ប្រភពបន្តទៀតថា ឪពុកចុងមានឈ្មោះ ម៉ក់ សុផុន ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ រីឯកូនស្រីដែលជាជនរងគ្រោះមានឈ្មោះ ម៉ក់ យូ ភេទស្រី អាយុ១៥ឆ្នាំ ស្នាក់នៅភូមិសិឡាង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ រីឯប្រពន្ធឈ្មោះ វង់ យីម ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាម្តាយក្មេងស្រីបង្កើត ។

តាមប្រភពបានបន្តថា ខណៈដែលម្តាយមិននៅ ឪពុកចុងឃើញឱកាសល្អក៏ធ្វើសកម្មភាពរំលោភកូនស្រីខ្លួនឯង រហូតបានសម្រេច ។ លុះដល់ម្តាយត្រឡប់មកវិញដឹងរឿងក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ៕

មតិយោបល់