ព័ត៌មានអន្តរជាតិ

ចិនអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការ នៅសមុទ្រចិនខាងត្បូង

ចិនៈ អនុរដ្ឋមន្រ្តីការបរទេស លោក Liu Zhenmin នៅថ្ងៃចន្ទនេះ បានឲ្យដឹងនៅក្នុងសេចក្តីអធិប្បាយថា រដ្ឋាភិបាលចិន និងបណ្តាប្រទេសនៅជុំវិញសមុទ្រចិនខាងត្បូង គួរតែបង្កើតកិច្ចសហប្រតិបត្តិការមួយ ដើម្បីជំរុញការផ្លាស់ប្តូរ ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះពីគ្រោះមហន្តរាយ ដើម្បីសុវត្ថិភាពនៃការរុករកធនធាន ក្នុងដែនទឹករួមគ្នា។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។

ចិនបានអះអាងថា មានធនធានដ៏សម្បូរបែបជាច្រើន នៅសមុទ្រចិនខាងត្បូង ដែលតាមរយៈការធ្វើពាណិជ្ជកម្ម ដោយនាវាឆ្លងកាត់នៅទីនោះជារៀងរាល់ឆ្នាំ មានទំហំទឹកប្រាក់ប្រមាណជា ៥ ពាន់ពាន់លានដុល្លារអាមេរិក ខណៈដែលប្រទេសជិតខាងដូចជា ប៊្រុយណេ, ម៉ាឡេស៊ី, ហ្វីលីពីន, កោះតៃវ៉ាន់ និងវៀតណាម សុទ្ធតែមានពាក្យបណ្តឹង នៅលើយុទ្ធសាស្រ្តផ្លូវទឹកមួយនេះ។

ថ្លែងនៅឯវេទិកាចុងសប្តាហ៍ នៅកោះភាគខាងត្បូង ខេត្តហៃណាន លោក Liu បាននិយាយថា ការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ជាយន្តការមួយ ជួយបង្កើននូវជំនឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីរួមចំណែក ដល់ការផ្លាស់ប្តូរ នៅក្នុងតំបន់ដូចជា ការការពារគ្រោះមហន្តរាយ, ការជួយសង្គ្រោះតាមសមុទ្រ, ការពារបរិស្ថានជីវចម្រុះ, ការស្រាវជ្រាវវិទ្យាសាស្រ្ត និងសុវត្ថិភាពនាវាចរជាដើម៕

មតិយោបល់