ព័ត៌មានជាតិ

កើតជាកូនអ្នកក្រហើយ វាសនាមិនល្អទៀត!.. ក្មេងអាយុ៤ឆ្នាំម្នាក់ ស្លាក់គ្រាប់សាវម៉ាវស្លាប់មួយរំពេច

​ក្រចេះ: កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ មានករណីក្មេងប្រុសស្លាក់គ្រាប់សាវម៉ាវបណ្តាលឲ្យស្លាប់។

ក្មេងរងគ្រោះឈ្មោះ ជាម មេតា អាយុ៦ឆ្នាំ ភេទប្រុស មានឪពុកឈ្មោះ ភុន រេម ម្តាយឈ្មោះស៊ិន ហឿន មានកូនចំនួន៣នាក់ ជនរងគ្រោះជាកូនពៅ។
មុនពេលកើតហេតុ ជនរងគ្រោះនិងបងជនរងគ្រោះ បានទិញផ្លែសាវម៉ាវពីអ្នកលក់តាម៉ូតូ ហើយនាំគ្នាហូប បានម្នាក់១គ្រាប់ជនរងគ្រោះបានស្លាក់ហើយប្រកាច់ស្លាប់តែម្តង។
ក្រោយពីបានពិនិត្យរួចហើយកម្លាំងយើងបានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់