ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីប្រើប្រាស់និងចែកចាយគ្រឿងញៀន

កំពង់ឆ្នាំង: កម្លាំងសមត្ថកិច្ចចុះបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់សារធាតុញៀន មេតំហ្វេតាមីន ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីវេលាម៉ោង២០:៣០នាទីថ្ងៃទី១៤ឧសភា២០១៦ នៅចំណុចភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ស្រុកកំពុងឆ្នាំង ខេត្តកំពង់ឆ្នាំង។

ប្រភពឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ យ៉ុង សុភ័ណ្ឌ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ២ឈ្មោះឡាង សំបូរ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់មានទីលំនៅ ភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចដងហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ ទម្ងន់០,៤២ក្រាម ទូរស័ព្ទដៃចំនួន៤គ្រឿង និងម៉ូតូ០១គ្រឿង៕

photo_2016-05-14_11-44-49

មតិយោបល់