ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថា មានករណីបើករថយន្តប៉ះគ្នាបន្តិចបន្តួច មិនឈប់អោយសមត្ថកិច្ចធ្វើការវាស់វែង បែរជាព្យាយាមបើកគេច ចុងក្រោយម្ចាស់រថយន្តតាមឃាត់បាន ផ្អើលប្រជាពលរដ្ឋ ស្មានថារឿងអីធំ តាមពិតរឿងប៉ះគ្នាបន្តិចបន្តួចសោះ ។
ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៧ នៅម្តុំស្ពានដែក តាមបណ្តោយផ្លូវ២១៧ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមម្ចាស់រថយន្តរងគ្រោះ ម៉ាកSenaពណ៌ទឹកប្រាក់ មុនពេលកើតហេតុ គាត់និងប្រពន្ធគាត់ បានធ្វើដំណើរតាមផ្លូវចំការដូង ត្រង់ចំនុចស្ពានដែក ក៏មានរថយន្តម៉ាកទួរិស ដែលជារថយន្តរថតាក់ស៊ី បានបើកមកកៀរថយន្តរបស់គាត់ កំប៉ិតទ្វារមុខខាងឆ្វេង ខណៈនោះរថយន្តបង្កខាងលើ ពុំបានឈប់និយាយគ្នានោះទេបែរជាបើករត់គេចរហូតដល់ផ្សារស្ទឹងមានជ័យចាស់ ទើបឃាត់រថយន្តខាងលើបាន ក្រោយមកភាគីខាងរថយន្តបង្ក បានសងថ្លៃខូចខាតដល់ម្ចាស់រថយន្ត ម៉ាកSenaចំនួន៤០ដុល្លារដើម្បីបញ្ចប់រឿង ៕
មតិយោបល់