ម៉ាទ្បេស៊ី: លោក Najib Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃអង្គារនេះ បាននិយាយថា លោកបានពិភាក្សាពីលទ្ធភាពទិញយន្ដហោះចម្បាំង Rafale ពីក្រុមហ៊ុនបារាំងឈ្មោះ Dassault Aviation SA ជាមួយប្រធានាធិបតីបារាំង លោក Francois Hollande តែមិនទាន់បានសម្រេចថាទិញវានៅឡើយ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងសន្និសីទកាសែតរួមគ្នា ដែលរៀបចំឡើងដោយមេដឹកនាំទាំងពីរ នៅអំទ្បុងពេលលោក Hollande បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសម៉ាទ្បេស៊ី លោក Najib បានថ្លែងថា «យើងមិនទាន់បានត្រៀមខ្លួននៅទ្បើយទេ ដោយកំពុងធ្វើការពិភាក្សាអំពីការទិញយន្តហោះចម្បាំងពីប្រទេសបារាំង ប៉ុន្តែយើងនឹងកំណត់ការទិញវា ដែលជាភាពជោគជ័យរបស់ខ្លួន… »៕
មតិយោបល់