ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ បន្លំខ្លួនពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ ហើយជេរប្រមាថស្ថាប័ននគរបាល ចុងក្រោយជាប់ខ្នោះ

ព្រះសីហនុ: នៅថ្ងែទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង០០នាទី រសៀល កម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ និងបានជេរប្រមាថស្ថាប័ននគរបាល តាមប្រព័ន្ធបណ្តាញសង្គម Facebook ដែលមានអាខោន ឈ្មោះ សម្បត្តិ ប៉ាសុមាលី។

ជនសង្ស័យឈ្មោះ គង់ សម្បត្តិ ភេទប្រុស មានទីលំនៅបច្ចុប្បន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មុខរបមិនពិតប្រាកដ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងនីតិវិធី ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់