តាមរយៈគេហទំព័រ tokyoreporter និង queerty បានចេញផ្សាយនូវរបាយការណ៍តម្លៃ តួអង្គសិច ក្នុងការម្ដែងឈុតស្រើចស្រាលរោលរាល នៅក្នុងប្រទេសជប៉ុនកន្លងទៅ ខណៈដែលតម្រូវការនៃខ្សែភាពយន្ដក្ដៅសាច់បែបនេះ កំពុងមានកំណើនទីផ្សារខ្លាំងឡើងៗ ហើយជាពិសេសបុរសដែលហ៊ានលះបង់ភាពអៀនខ្មាស ប្រឡូកក្នុងខ្សែភាពយន្ដអាសអាភាសបែបនេះ ពួកគេអាចរកចំណូលបានរាប់ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ឯណោះ ។
ជាទូទៅការថតខ្សែភាពយន្ដក្ដៅសាច់ ត្រូវបានបែងចែកជាច្រើនប្រភេទ ហើយតួសម្ដែងដែលមានរូបរាងសង្ហារ មានភាពទាក់ទាញ មានប្រជាប្រិយភាពនោះ ក្នុងមួយឈុតបានដល់ទៅ ៥០០០ ដុល្លារ រីឯតួថ្មីៗ មិនសូវមានបទពិសោធតម្លៃខ្លួនមួយឈុតបានត្រឹមតែ ៥០០ ទៅ១០០០ ដុល្លារតែប៉ុណ្ណោះ ។ យ៉ាងណាមិញ ចំពោះការថតរូបសន្លឹកវិញ តារាសម្ដែងដែលមានរូបរាងរោលរាលបំផុត ទទួលបានក្នុងមួយឈុត ៥០០ ទៅ ១០០០ ដុល្លារ ហើយយ៉ាងតិចបំផុតក៏មិនក្រោម ៥០០ ដុល្លារដែរ ។
គួរបញ្ជាក់ផងដែរថា តម្លៃខ្លួនតារាសិច បុរស អាចរកក្នុងមួយឆ្នាំបានមួយដល់ ៥១០០០ ដុល្លារ ដែលពួកគេអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន ហើយចំពោះតារាស្រីវិញ ក្នុងមួយឆ្នាំគេអាចបាន ១០ ម៉ឺនដល្លារ ឡើងទៅ បើយ៉ាងហោចណាស់តិចបំផុត ៥០០០០ ដុល្លារក្នុងមួយឆ្នាំ ៕
មតិយោបល់