ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបើកបរបញ្ច្រាសទិសគ្នាបុកគ្នាពេញទំហឹង រងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថា កាលពីវេលាម៉ោង២និង២៥នាទីរំលងអាធ្រាត្រថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូសង់កូរ៉េនិងម៉ូតូស្មាស់វី នៅផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យរបួសស្រាល២នាក់ របួសធ្ងន់ម្នាក់ ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុម៉ូតូសង់កូរ៉េបើកបរពីត្បូងទៅជើង រីឯម៉ូតូស្មាស់វីបើកបរពីជើងទៅត្បូង ក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យបុកគ្នាពេញទំហឹង ។ ដែលម៉ូតូស្មាស់វីពាក់ស្លាកលេខ 1BB-4609 រីឯម៉ូតូសង់កូរ៉េពុំមានស្លាកលេខឡើយ ចំនែកអ្នកបើកបរនិងអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណ ។

បច្ចុប្បន្នម៉ូតូទាំង២ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ឯជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ៕

មតិយោបល់