ព័ត៌មានជាតិ

បុរសម្នាក់ពាក់ព័ន្ធករណីឆបោកប្រាក់រាប់មុឺនដុល្លារ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងក្រុងភ្នំពេញ

ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នេះសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនបុរសវ័យ៥០ឆ្នាំម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីឆបោកប្រាក់ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បុរសសង្ស័យបានឆបោកប្រាក់ជនរងគ្រោះអស់ជាច្រើនម៉ឺនដុល្លារ ដោយមិនព្រមសងជនរងគ្រោះវិញទើប ជនរងគ្រោះសម្រេចប្តឹងសមត្ថកិច្ចឲ្យចាប់តែម្តងទៅ ។

ប្រភពដដែលបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានលោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការ សាកសួរ ហើយលទ្ធផលយ៉ាងណានោះគឺមិនទាន់បានដឹងនៅឡើយទេ ៕

https://youtu.be/zbN-5IpzU9w

មតិយោបល់