ព័ត៌មានជាតិ

First News: មុននេះបន្តិច អ្នកសុំទានម្នាក់ ត្រូវបានរថយន្តទំនើបមួយគ្រឿងបុកស្លាប់យ៉ាងអណោចអធម៍

ភ្នំពេញ: មុននេះបន្តិចភ្នាក់ងារ Post News បានរាយការណ៍ពីកន្លែងហេតុឲ្យដឹងថា មានករណីរថយន្ត Navara ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2W-9869 បើកបុកជនអ្នកសុំទានម្នាក់ បែកក្បាលហូរឈាមបណ្តាលឲ្យស្លាប់ ហើយបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍កើតឡើង នៅខាងមុខផ្ទះសំណាក់ Fourlegs Inn ផ្លូវ៧០ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត Post News នឹងធ្វើការផ្សាយបន្ត។ សូមបញ្ជាក់ថា លោកអ្នកអាចចូលទៅកាន់ផេកហ្វេកប៊ុក Post News Media​ ដើម្បីទស្សនាការផ្សាយផ្ទាល់ពីកន្លែងកើតហេតុ៕

មតិយោបល់