ព័ត៌មានជាតិ

Update : រថយន្តបុកម៉ូតូស្លាប់ទៀតហើយ ! នៅស្វាយរៀង ផ្លូវជាតិលេខ១

ស្វាយរៀង: លោកអធិការរងក្រុងស្វាយរៀងបានប្រាប់Post Newsថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ៦និង៤៥នាទីល្ងាច តាមបណ្តោយផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ ១២៩និង១៣០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដ និង ម៉ូតូ ស្ថិតក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

លោកអធិការរងក្រុងស្វាយរៀងបានបន្តថា រថយន្ដ ម៉ាក ហាយឡែនឌឺ ពណ៌ ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ ២V ៤២៩២ បើកបរ ពីកើតមកលិច អ្នកបើកបររត់គេចខ្លួនបាត់ ។ រីឯម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១V ១៧៩៩ បើកបរដោយឈ្មោះ ឈឹម សុភី ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ បុគ្គលិកកាសុីណូសៀងហៃ រស់នៅភូមិថ្នល់កែង សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង បើកបរពីលិចមកកើត ពាក់មួកសុវត្តិភាព អ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្ន រថយន្ដមួយគ្រឿង និង ម៉ូតូមួយគ្រឿងត្រូវសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ ចំនែកសាកសពត្រូវបានក្រុមគ្រួសារយកទៅគេហដ្ឋាននៅសង្កាត់ពោធិ៍តាហោ ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់