ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថា មនុស្សចំនួន៤នាក់ជាអ្នកចែកចាយគ្រឿងនិងអ្នកប្រើប្រាស់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញធ្វើការចុះបង្ក្រាបនិងឃាត់ខ្លួនរួមទាំងថ្នាំញៀនចំនួន១៩កញ្ចប់តូច ។
ករណីចុះបង្ក្រាបនេះនៅតាមផ្លូវរថភ្លើង ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ ។
តាមសមត្ថកិច្ចកងរាជអាវុធបានប្រាប់ថា ជនសង្ស័យឈ្មោះ ឡេង សំណាង ភេទប្រុស អាយុ២១ឆ្នាំ ស្នាកនៅនិងមានមុខរបរមិនពិតប្រាកដ មានថ្នាំក្រាមសថ្លាចំនួន០៦កញ្ចប់តូច សម្រាប់ចែកចាយនៅតាមផ្លូវរថភ្លើង ។
រីឯនារីសង្ស័យមានឈ្មោះ ចាន់ សី ភេទស្រី អាយុ១៤ឆ្នាំ ស្នាក់នៅនិងមានមុខរបរមិនពិតប្រាកដ មានថ្នាំក្រាមសថ្លាចំនួន១៣កញ្ចប់តូច ដែលសម្រាប់លក់ចែកចាយក្នុងមួយកញ្ចប់មានតម្លៃ១៥០០០រៀលទៅ២០០០០រៀល ។
ដោយឡែកយុវជនសង្ស័យចំនួន២នាក់ទៀតមិនមានថ្នាំញៀននៅជាប់ខ្លួនទេ ដោយបានសារភាពថាខ្លួនធ្លាប់ប្រើប្រាស់ ដោយដើររើសអេតចាយយកមកដូរជាមួយគ្រឿងញៀន ។
យោងតាមសំដីជនសង្ស័យឈ្មោះ ឡេង សំណាង បានប្រាប់ថា ខ្លួនទទួលទិញគ្រឿងញៀនពីអ្នកចែកចាយបន្តក្នុងមួយកញ្ចប់ធំតម្លៃ១០ម៉ឺនរៀល ហើយយកមកបំបែកជាកញ្ចប់តូចៗអាចលក់បានសរុប១៧ម៉ឺនរៀល ដោយលក់ក្នុង១កញ្ចប់តូចតម្លៃ១៥០០០រៀលទៅ២០០០០រៀល ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមទាំងគ្រឿងញៀនចំនួន១៩កញ្ចប់តូច ត្រូវបានកម្លាំងកងរាជអាវុធហត្ថនាំទៅឃុំខ្លួនបណ្រោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីសាកសួរ និង កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
https://youtu.be/YNsQFBHsRsY
មតិយោបល់