ព័ត៌មានជាតិ

រថយន្តមួយគ្រឿង បើកបុកបុរសម្នាក់ កំពុងជិះកង់ស្លាប់ភ្លាមៗ រួចបើករត់បាត់ស្រមោល

តាកែវ: នៅវេលាម៉ោង ១ រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងកង់ ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗនឹងកន្លែង តាមផ្លូវខេត្តលេខ ១២១២A ចន្លោះបង្គោលគីទ្បូម៉ែត្រ ៤-៥ ត្រង់ចំណុចភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តមិនស្គាល់ម៉ាក ពណ៍ស បានបើកយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច បានបុកជាមួយកង់ ជិះដោយឈ្មោះ អ៊ូច សើ ភេទប្រុស អាយុ ៥៨ឆ្នាំ មានលំនៅភូមិឃុំកើតហេតុខាងលើ (ស្លាប់)។

ក្រោយកើតហេតុរថយន្តបង្ក បានបើកគេចខ្លួនបាត់ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់