ព័ត៌មានជាតិ

Update៖ រថយន្តហ្វ៊ុយ​ ហ្ស៊ោ ប៉ះនីសាន់ រត់គេចជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់

​តាកែវៈ លោកអធិការរងស្រុកបាទី បានប្រាប់ Post News ថា​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងរថយន្ត​ហើយជ្រុលបុកម៉ូតូ១គ្រឿងទៀត កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២៨ ខែមីនា​ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រ៤៣-៤៤ ចំណុចភូមិត្រាំខ្នា ឃុំសូគី ស្រុកបាទី ខេត្តតាកែវ។

ម្ចាស់រថយន្តម៉ាកហ្វ៊ុយ ហ្ស៊ោ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ3A-1127 មានឈ្មោះ ប៉ាន វណ្ណៈ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិកំពុងក្រែ ឃុំស្មោង ខេត្តតាកែវ ។ រថយន្តម៉ាកនីសសាន់ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ KOS-0534 ចង្កូតស្តាំ មានឈ្មោះ ពេជ្រ ភារៈ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិស្នួល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះ ង៉ូវ បូរិន ភេទប្រុស​អាយុ២៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងមាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ប្រភពដដែលបន្តថា មុនពេលកើត​គេឃើញរថយន្តម៉ាកហ្វ៊ុយ ហ្ស៊ោ បើកបរពីជើងទៅត្បូង បានបុករថយន្តម៉ាកនីសសាន់ទិសដៅបញ្ច្រាស់គ្នា រួចរថយន្តខាងលើនេះ បានគេចពីររថយន្តប៉ែនជ្រុលទៅបុកម៉ូតូ ម៉ាកស្មាស់រ៉េវ៉ូ មានឈ្មោះម៉ី យុទ្ធា ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសធ្ងន់ និងអ្នករួមដំណើរមានឈ្មោះហ៊ីន ប៊ុនឡា ភេទស្រី អាយុ២៧ឆ្នាំ​ស្លាប់នៅនឹងកន្លែងកើតហេតុ អ្នកទាំង២នាក់នេះ ស្នាក់នៅភូមិត្រពាំងក្រញូង ស្រុកត្រាកក់ ខេត្តតាកែវ និងហួសទៅបុកម៉ូតូសង់កូរ៉េ រងរបួសស្រាល។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងធ្វើកំណត់ហេតុ នាំយករថយន្តរួមទាំងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី​រង់ចាំការដោះស្រាយពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសាកសព ត្រូវបានសមត្ដកិច្ចប្រគលើជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់