ព័ត៌មានជាតិ

Update៖ បុរសដែលកាប់បងថ្លៃជាប៉ូលិសនឹងកាំបិតបុង័តោ ពេលនេះចាប់ខ្លួនបានហើយ!

ភ្នំពេញៈ បុរសដែលបានកាប់និងខាំ បងថ្លៃខ្លួនឯងជាមន្ត្រីនគរបាលនោះ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ កសាងសំណុំរឿងចាត់ការតាមនីតិវិធីហើយ។

គួររំលឹកថា កាលពីវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ក្រោយកើតហេតុ មានមន្ត្រីនគរបាលម្នាក់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ បន្ទាប់ពីត្រូវប្អូនថ្លៃរបស់គាត់ យកកាំបិតបុ័ងតោ កាប់មកលើរូបគាត់ និងខាំបណ្តាលឲ្យរងរបួស ក្រោយពេលជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅវេលាយប់ថ្ងៃខែឆ្នាំ ដដែល ទើបកម្លាំងនគរបាលធ្វើការឃាត់ខ្លួនជនសង្ស័យមកសួរនាំនិងចាត់ការទៅតាមច្បាប់។

បុរសជាបងថ្លៃមានឈ្មោះ វ៉ាន់ ចាន់រ៉ាវុធ អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីនគរបាល ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិស្រឡាក់ ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកជនស្ស័យជាប្អូនថ្លៃឈ្មោះ ឈុន សេងហៀង ហៅអាផែន អាយុ៣២ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅភូមិកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមច្បាប់៕

https://youtu.be/355k6Wxm2b0

មតិយោបល់