ក្លឹប Chelsea អាចនឹងដាច់ចិត្តលក់កីឡាករល្អរបស់ខ្លួន Eden Hazard ទៅឱ្យក្រុម Real Madrid ប្រសិនណាបើពួកគេហានឱ្យតម្លៃខ្លួនដល់ទៅ៨៩លានផោន។
Real Madrid បានដាក់គោលដៅនាំយកកីឡាករ Hazard មកទឹកដីរបស់ខ្លួន ក្រោយពីក្លឹបមួយនេះបានរួចផុតពីការពិន័យរបស់ FIFA និងជាឆ្នាំដែលពួកគេត្រូវចំណាយលុយទិញកំពូលកីឡាករម្នាក់មករួមក្រុមផងនោះ។ យ៉ាងណាមិញ ការចង់បានកីឡាកររបស់លោក Conte ម្នាក់នេះ នៅរដូវក្ដៅហាក់ដូចជាមិនមែនជារឿងងាយនោះទេ ត្បិតអី Chelsea មិនចង់លក់កីឡាកររបស់ខ្លួនឡើយ។

តែចង់មិនចង់ តោខៀវនៅតែមានលក្ខខណ្ឌមួយឱ្យទៅ Real Madrid ដដែល ពោលគឺប្រសិនបើក្រុមរបស់លោក Zidane របស់ខ្សែបម្រើបែលហ្សិករូបនេះទៅ ត្រូវតែចំណាយប្រាក់ដល់ទៅ៨៩លានផោនឯណោះ ដែលជាតម្លៃបំបែកកំណត់ត្រាមួយរបស់ក្លឹប។ បូករួមជាមួយទឹកប្រាក់ដ៏ច្រើននេះដែរ Real Madrid ក៏ត្រូវតែអនុញ្ញាតឱ្យ Chelsea អាចទិញយកកីឡាករណាម្នាក់មកលេងនៅអង់គ្លេសវិញដែរ។
Hazard នៅរដូវកាលនេះហាក់បង្ហាញទម្រង់លេងល្អខ្លាំងមែនទែន ធ្វើឱ្យក្លឹបជាច្រើនចង់បានរូបគេ បូករួមទាំង Real Madrid មួយផងដែរ៕
មតិយោបល់