ព័ត៌មានជាតិ

Update៖ ប្រទះឃើញសពបុរសមិនគ្រប់ទឹកម្នាក់ នៅខាងក្រោមស្ពានស្ទោង

កំពង់ធំៈ លោកអធិការនគរបាលស្រុកស្ទោងបានប្រាប់Post Newsថា ការហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់មានការប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតនៅខាងក្រោមស្ពានស្ទោង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រោមស្ពាន ភូមិមឈាយ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

សាកសពជនរងគ្រោះខាងលើនេះ មានឈ្មោះ ឆិល សៀងហាយ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិអំពៅព្រៃ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ជាមនុស្សមិនគ្រប់ទឹក(ឆ្កួត) តាំងតែពីអាយុ១៦ឆ្នាំមកម្ល៉េះ ហើយរាល់ថ្ងៃគាត់តែចូលចិត្តផឹកស្រាស្រវឹងរាល់ថ្ងៃពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ក៏បានបាត់ខ្លួន ស្រាប់តែនៅថ្ងៃកើតហេតុក៏ប្រទះឃើញស្លាប់អណ្តែតទឹកតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញចុះមកធ្វើការពិនិត្យសាកសួរដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះពិតស្លាប់ដោយសារតែករណីលង់ទឹកពិតប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីនោះទេ ហើយបច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់