ព័ត៌មានជាតិ

សូមប្រយ័ត្នពេលមេឃភ្លៀង រន្ទះបាញ់ម្សិលមិញ បណ្តាលឲ្យក្របី១ក្បាលងាប់

ពោធិ៍សាត់: លោកអធិការក្រុងពោធិ៍សាត់បានប្រាប់ Post News ថា មានករណីរន្ទះបាញ់ បណ្តាលឲ្យស្លាប់ក្របី១ក្បាល បង្កឲ្យមានការភ្ញាក់ផ្ងើលទាំងថ្ងៃរសៀល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅភូមិទួលម្កាក់ សង្កាត់រលាប ខេត្តពោធិ៍សាត់។
ប្រភពបន្ថែមថា ម្ចាស់ក្របីដែលងាប់មានឈ្មោះ ចាប ប៊ុនលក្ខ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ខេត្តពោធិ៍សាត់៕

មតិយោបល់