ព័ត៌មានជាតិ

កម្មកររោងចក្រម្នាក់ ស្រវឹងជិះម៉ូតូត្រូវរថយន្តបើកបុក រួចបើករួចរត់បាត់!

កណ្តាលៈ បុរសម្នាក់ ជាកម្មកររោងចក្រ បានបើកម៉ូតូក្នុងស្ថានភាពស្រវឹង បណ្តាលឲ្យរថយន្តមិនស្គាល់ម៉ាក មួយគ្រឿងបើកបុកបណ្តាលឲ្យរបួសធ្ងន់ រួចរថយន្តបង្កដាក់មេប្រ៉ូចបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភ្លើងស្តុប១១០ កែវផ្លូវ២១ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

នគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៊ី ថាវី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរររោងចក្រ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹង ពីទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបរក្នុងទិសដៅពីជើងទៅត្បូង បានបុកចំពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ រួចរថយន្តបានបើកគេចបាត់ស្រមោល។ ភ្លាមៗរថយន្តរបស់ចរាចរណ៍នៃអធិការដ្ឋានក្រុងតាខ្មៅបានដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ។ ចំណែកឯម៉ូតូត្រូវបានជំនាញចរាចរណ៍ក្រុងតាខ្មៅយកទៅទុកនៅអធិការដ្ឋានដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់