ព័ត៌មានជាតិ

Update : អគ្គិភ័យឆេះផ្ទះអាជីវករលក់ម៉ូតូ សរុបការខូចខាត ជាង១០០០ដុល្លារ

ព្រៃវែង: លោកអធិការស្រុកស្វាយអន្ទរបានប្រាប់Post Newsថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៧ មានអគ្គីភ័យ នៅចំណុចផ្ទះឈ្មោះ ទូច​ សាន ភេទប្រុស អាយុ៣៥ឆ្នាំ​ (អាជីវករលក់ម៉ូតូ) នៅភូមិពោធិ៍ចិន្ដាំ​ ឃុំ​ស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ប្រភពដដែលបានឲ្យដឹងថា យោងតាមរបាយការណ៍ ក្រោយអគ្គិភ័យ ខូចខាតសម្ភារះមួយចំនួនរួមមាន ទូដាក់សំភារៈ ១ សំលៀកបំពាក់ និងសំភាៈមួយចំនួន សរុបទឹកប្រាក់ប្រហែល ១០០០$ មិនមានគ្រោះថ្នាក់ដល់មនុស្សទេ ។

ប្រភពបន្តថា មូលហេតុបណ្តាលមកពី កូនម្ចាស់ផ្ទះលេងដែកកេះបណ្តាលអោយឆេះពូកក្នុងបន្ទប់ដេកឡៅតឿ ។

ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានយករថយន្តបង្ការ និងពន្លត់អគ្គីភ័យ អន្តរាគមន៍ បាញ់ពន្លត់បានទាន់ពេលវេលាដោយប្រើប្រាស់រថយន្តពីរគ្រឿងរថយន្តអធិការស្រុក ១ គ្រឿង រថយន្តស្នងការដ្ឋាន ១ គ្រឿង អស់ទឹកចំនួន ២ រថយន្ត ៕

មតិយោបល់