អាមេរិកៈ មន្ទីរបញ្ចកោណ បានប្រកាសប្រគល់ភារកិច្ចទៅឲ្យក្រុមហ៊ុន Northrop Grumman ដើម្បីអភិវឌ្ឍកម្មវិធីប្រឆាំងគ្រាប់រ៉ុក្កែត ព្រមទាំងប្រព័ន្ធបញ្ជា និងត្រួតពិនិត្យកាំភ្លើងធំ សម្រាប់កងកម្លាំងប្រដាប់អាវុធ ក្នុងប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៧។
តាមចុះផ្សាយកាលពីថ្ងៃពុធ បានឲ្យដឹងថា « ក្រុមហ៊ុន Northrop Grumman មានមូលដ្ឋាននៅតំបន់ Herndon ក្នុងរដ្ឋ Virginia ទទួលបានកិច្ចសន្យាលើគម្រោង ក្នុងការបន្តអភិវឌ្ឍ និងបណ្តុះបណ្តាលកម្មវិធីប្រឆាំងគ្រាប់រ៉ុក្កែត ព្រមទាំងប្រព័ន្ធបញ្ជា និងត្រួតពិនិត្យកាំភ្លើងធំ ជាមួយនឹងទឹកប្រាក់ ៣៣,៦ លានដុល្លារ »។
កាលពីថ្ងៃចន្ទនេះ ក្រសួងការពារជាតិ បានប្រកាសថា នឹងធ្វើឲ្យប្រសើរឡើងនូវទីបញ្ជាការកាំភ្លើងធំ និងប្រព័ន្ធត្រួតពិនិត្យ សម្រាប់សង្គ្រាមលើដី ដោយបង្កើនសមត្ថភាពទំនាក់ទំនងសុវត្ថិភាពនៃប្រព័ន្ធរ៉ុក្កែត កាំភ្លើងធំ និងប្រព័ន្ធព្រមានកាំភ្លើងត្បាល់ធំរបស់ខ្លួន៕
មតិយោបល់