ព័ត៌មានជាតិ

First News៖ រថយន្តមិនចាំម៉ាកបុកម៉ូតូមួយគ្រឿងពេញទំហឹង ស្លាប់ម្នាក់នៅតាមបណ្តោយផ្លូវជាតិលេខ៥

កំពង់ឆ្នាំង: ប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តមិនចាំម៉ាកមួយគ្រឿង បើកគេចពីគោទៅបុកម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ដែលកំពុងបើកបរដោយបុរសម្នាក់ អាយុប្រហែល៥០ឆ្នាំ បណ្តាលឲ្យដួលធ្លាក់ពីលើម៉ូតូបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែករថយន្តរត់បាត់មួយរំពេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៤នាទី ល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិត្រពាំងពោធិ៍ ស្រុលរលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់