ព័ត៌មានជាតិ

គួរឲ្យអាសូរ! លោកតាម្នាក់ ជិះម៉ូតូបុកឆ្កែ ដួលបោកក្បាលស្លាប់

ពោធិ៍សាត់: កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៩និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឲ្យមានការភ្ញាកើផ្អើល ជិះម៉ូតូបុកឆ្កែបណ្តាលឲ្យស្លាប់ម្នាក់ នៅលើផ្លូវលំ ក្រាលក្រួសក្រហម ស្ថិតនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក ស្មាស់ ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ បើកបរដោជនរងគ្រោះឈ្មោះ ឈុត រី ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិ ខែ្មរលំនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឲ្យស្លាប់ និងរងការខូចខាតម៉ូតូ០១គ្រឿង។

មូលហេតុ៖ ដោយបើកម៉ូតូបុកឆ្កែ (មិនពាក់មួកសុវត្ថិភាព) ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យ ធ្វើកំណត់ហេតុ តាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះ ត្រូវបានប្រគលជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់