ព័ត៌មានជាតិ

ទុស្សេប្រអប់បង្គោលភ្លើង ឆេះផ្អើលមួយប្រ៉ាវ!

ភ្នំពេញ: ភ្នាក់ងារ Post Newsប្រចាំខណ្ឌដូនពេញ បានរាយការណ៍ឲ្យដឹងថា មុននេះបន្តិច មានករណីទុស្សេនៅប្រអប់បង្គោលភ្លើងមួយដើម បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង ១០នាទី ល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវត្រសក់ផ្អែម កែងនឹងផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងហេតុការណ៍នេះដែរ មិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះពលរដ្ឋនោះឡើយ ព្រោះមានការអន្តរាគមន៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ យកបំពង់ពន្លត់អគ្គិភ័យចំនួន៣គ្រឿងបាញ់ពន្លត់ទើបរលត់ទៅវិញ៕

មតិយោបល់