ព័ត៌មានជាតិ

ម្ចាស់ក្រុមហ៊ុនទឹកសុទ្ធអរុណា នាំខ្លួនបុគ្គលិកម្នាក់ប្រគល់ឲ្យសមត្ថកិច្ចករណី…

​ភ្នំពេញ: នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០នាទីល្ងាច ម្ចាស់ក្រុមហ៊ុននាំខ្លួនបុគ្គលិកម្នាក់ប្រគល់ជូនសមត្ថកិច្ច ករណីឆូតកាតចាក់ប្រេងលើសចំនួនកំណត់ ដើម្បីយកលុយចាយវាយផ្ទាល់ខ្លួន។

ជនសង្ស័យឈ្មោះ អឿន ចាន់ណាវុទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនបើករថយន្តដឹកទឹកសុទ្ធអរុណាចែកចាយ នៅខេត្តកំពង់ឆ្នាំង ស្នាក់នៅភូមិស្រែព្រីង ឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ដំណើររឿង៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទី មុនពេលកើតហេតុក្រុមហ៊ុនទឹកសុទ្ធអរុណា បានប្រើ និងឲ្យកាតក្រុមហ៊ុនសម្រាប់ចាក់ប្រេង ទៅជនសង្ស័យទុកសម្រាប់ចាក់ប្រេងក្នុង១ថ្ងៃ ៥០លីត្រជាកំណត់ ប៉ុន្តែជនសង្ស័យរូបនោះ យកកាតឆូតចាក់ប្រេងម៉ាស៊ូតតេលាចូលក្នុងរថយន្ត ៥០លីត្ររួចហើយ និងយកកាតឆូតប្រេង ៥០លីត្រទៀត ប្ដូរលុយទុកចាយវាយផ្ទាល់ខ្លួនបន្តបន្ទាប់រហូតគិតជាប្រាក់មានចំនួន ១,៦៨០ដុល្លារ លុះដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៧និង០០នាទី ក្រុមហ៊ុនត្រួតពិនិត្យការចំណាយចាក់ប្រេង នៅខេត្តកំពង់ឆ្នាំង ឃើញមិនប្រក្រតី ក៏ហៅជនសង្ស័យមកសួរនាំទើបដឹងរឿងខាងលើ នាំទៅប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្ដង ៕

មតិយោបល់