ភ្នំពេញ: យោងតាមគេហទំព័ររបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ រាជធានីភ្នំពេញបានទទួលរងទឹកភ្លៀងប្រមាណជាង ៦ម៉ោង បណ្ដាលឲ្យទីតាំងទាបៗ៤ខណ្ឌ ក្នុងក្រុងត្រូវបានជន់លិចប្រមាណជា១០នាទី ទៅ១ម៉ោងកន្លះក្រោយភ្លៀង ដែលកត់សំគាល់ឃើញថា ទីតាំងដែលធ្លាប់លិចធ្ងន់ធ្ងរកាលពីឆ្នាំកន្លងទៅ ត្រូវបានបង្ហូរចេញយ៉ាងលឿនដូចជា៖
-ទីតាំងមុខវាំង បានស្រកអស់ក្រោយភ្លៀងប្រហែល ១៥នាទី
-ទីតាំងផ្សារកណ្ដាល បានស្រកអស់ក្រោយភ្លៀងប្រហែល ៣០នាទី
-ទីតាំងប្រឡាយបឹងត្របែក បានស្រកអស់ក្រោយភ្លៀងប្រហែល ១ម៉៣០នាទី ដែលជាទីតាំងទាបជាងគេ ដោយយើងបានប្រើម៉ាស៊ីនបូមចំនួន ៦គ្រឿង បូមបាន ១៨ម៉ែត្រគូប ក្នុងមួយវិនាទី (ពីរម៉ោង ស្រកបានកន្លះម៉ែត្រ)។
ក្នុងនោះក៏មានទីតាំងផ្សារមាន់អាំងមួយ ប្រើរយៈពេលប្រហែលជិត ០៣ម៉ោង ទើបស្រកអស់ ដោយសារយើងនៅប្រើម៉ាស៊ីនបូមចាស់៕









មតិយោបល់