ព័ត៌មានជាតិ

រថយន្តឡិចស៊ីសបុករថយន្តកូរ៉ូឡា ខ្ទាតធ្លាក់ផ្លូវរងការខូចខាត!..

ព្រះសីហនុ: កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នា នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៤២-១៤៣ ភូមិចម្ការហ្លួង ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

រថយន្តបង្កម៉ាកឡិចស៊ីសRX 300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AH-7993 បើកបរដោយឈ្មោះ ឡុង ចាន់បូលី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅ ភូមិក្បាលស្ពាន១ ឃុំប៉ោយប៉ែត ស្រុកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបុកពីក្រោយរថយន្តកូរ៉ូឡា ផលិតឆ្នាំ១៩៩៨ ពាក់ស្លាកលេខ ព្រះសីហនុ2A-5283 បើកបរដោយឈ្មោះ គង់ សំរិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឲ្យធ្លាក់ចេញពីផ្លូវ រងការខូចខាត។

ចំពោះករណី សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា នាំយករថយន្តទាំង២គ្រឿងមករក្សាទុករង់ចាំដោះស្រាយគ្នាតាមនិតិវិធីច្បាប់៕

មតិយោបល់