ព័ត៌មានជាតិ

ប្រទះឃើញក្មេងប្រុសម្នាក់ស្លាប់ដោយលង់ទឹក

ព្រះស៊ីហនុៈ ក្មេងប្រុសម្នាក់ត្រូវបានកងរាជអាវុធហត្ថ ស្នាក់ការ៤០១នឹងក្រុមគ្រួសារប្រទះឃើញស្លាប់ដោយសារលង់ទឹកក្នុងរណ្តៅជីកដីមួយកន្លែង ដែលមានចម្ងាយពីផ្ទះប្រមាណជាង៣០០ម៉ែត្រ ស្ថិតនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី១៤ឧសភា២០១៦។

ក្មេងរងគ្រោះឈ្មោះ ភា ធារ៉ូ ភេទប្រុសអាយុ១១ឆ្មាំជាសិស្សថ្នាក់ទី២ សាលាបឋមសិក្សាតានៃ ម្តាយឈ្មោះ រី ឈុនហៀង អាយុ២៩ឆ្នាំមុខរបរមេផ្ទះ និងកំព្រាឪពុក (ឪពុកស្លាប់)។

សមត្ថកិច្ចប្រាប់ថា ក្មេងនេះកាលពីវេលាម៉ោង៤នឹង៤៥នាទីល្ងាច បានបាត់ចេញពីផ្ទះ បន្ទាប់ពីក្មេងនេះបានសុំលុយជីដូនចំនួន២ពាន់រៀល ហើយបានជិះកង់ទៅបាត់រហូតដល់ម៉ោង៧យប់ ម្តាយរកមិនឃើញក៏មានការឆោឡោ ហើយបានរាយការណ៍ទៅកងរាជអាវុធហត្ថ៤០១ រួចនាំគ្នាតាមស្វែងរក រហូតដល់ម៉ោងជាង៩យប់ ទើបប្រទះឃើញកង់នឹងសម្លៀកបំពាក់នៅក្បែររណ្តៅដីនោះ និងនាំគ្នា ចុះរាវក្នុងរណ្តៅដីនោះដែលមានជម្រៅប្រមាណជិត២ម៉ែត្រ ក៏បានប្រទះឃើញក្មេងប្រុសនោះស្លាប់បាត់បង់ជីវិតទៅហើយ៕

photo_2016-05-15_10-59-28 photo_2016-05-15_10-59-20 photo_2016-05-15_10-59-22

មតិយោបល់