ព័ត៌មានជាតិ

ក្មេងប្រុសអាយុ១៦ឆ្នាំ រំលោភកុមារី២នាក់ បានសម្រេច

ប៉ៃលិនៈ ក្មេងប្រុសអាយុ១៦ឆ្នាំត្រូវបានប៉ូលិសក្រុងប៉ៃលិនឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភកុមារី២នាក់បានសម្រេចជាបន្តបន្ទាប់រួចមកនោះ ហើយត្រូវបាននគរបាលចាប់ខ្លួននាថ្ងៃទី១៤ឧសភាឆ្នាំ២០១៦។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ កាន ជីវ័ន្ត អាយុ១៦ឆ្នាំ រស់នៅក្នុងមណ្ឌលកុមារកំព្រា ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ការចាប់ខ្លួនយោងតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ១៧៨/ព សចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ របស់លោកព្រះរាជអជ្ញារង ថុល គឹមហឹង ដោយចោទប្រកាន់ក្នុងករណីរំលោភសេពសន្ថវៈ លើអនីតិជនចំនួនពីរនាក់បានសម្រេច គឺម្នាក់អាយុ០៧ឆ្នាំ និងម្នាក់ទៀតអាយុ០៦ឆ្នាំ ។ អ្នកទាំងពីរ រស់នៅក្នុងមណ្ឌលកុមាកំព្រាជាមួយជនសង្ស័យខាងលើ។

នៅចំពោះមុខនគរបាល ជនសង្ស័យនេះបានសសរភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភលើក្មេងស្រីទាំងពីរនាក់បានសម្រេចបន្តបន្ទាប់ពិតមែននៅក្នុងមណ្ឌុល។ ជនសង្ស័យនេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

photo_2016-05-15_10-51-46

មតិយោបល់