ព័ត៌មានជាតិ

អាសូរណាស់! អគ្គិភ័យឆាប់ឆេះផ្ទះ ស្រ្តីមេម៉ាយចាស់ជរាវ័យ ៧៦ឆ្នាំម្នាក់ ខូចខាតទាំងស្រុង

កំពង់ឆ្នាំង: នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៥និង១០នាទីល្ងាច ស្ថិតចំណុច ផ្លូវទី៣ ភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីអគ្គិភ័យឆាប់ឆេះផ្ទះ និងជន្លងចំបើង។

ម្ចាស់ផ្ទះឈ្មោះ ខឹម យ៉ុង ភេទស្រី អាយុ ៧៦ឆ្នាំ ជាស្រ្តីមេម៉ាយចាស់ជរា រស់នៅជាមួយចៅស្រីម្នាក់ និងក្មួយស្រីម្នាក់ សមាជិកទាំងអស់មានចំនួន ០៣នាក់។ ផ្ទះមានទំហំ ទទឹង៤ម៉ែត្រ នឹងបណ្ដោយ ៥ម៉ែត្រ ប្រក់ស្លឹក ខូចខាតសម្ភារ អស់កង់ចំនួន ០២គ្រឿង មាស២ជី និងថវិកាមួយលានរៀល។

សូមបញ្ជាក់៖ ករណីនេះ ប្រើប្រាស់ឡានទឹកជួយអន្តាគមន៍ចំនួន ០៦គ្រឿង ៕

មតិយោបល់