ភ្នំពេញៈ បង្គោលភ្លើងមួយដើម បានឆ្លងចរន្តអគិ្គសនី បណ្ដាលឲ្យឆេះចេញជាអណ្ដាតភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ នៅវេលាម៉ោង១២ និង៥៦នាទីឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងនឹងផ្លូវលេខ៦៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមសម្ដីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ថា បង្គោលភ្លើងមួយនេះ មានកាឆ្លងចរន្តអគិ្គសនី បន្ទាប់មកស្រាប់តែឆាបឆេះភ្លាមតែម្ដង ភ្លាមៗនោះផងដែលក៏មានការអន្តរាគមន៍ពីបុរសម្នាក់ដែលជាក្រុមកាងារ EDC បានយក បំពង់ពន្លត់អគ្គិភ័យយកមកពន្លត់ ហើយក៏មានបុរស២នាក់ដែលមានទឹកចិត្តជួយក៏បានជិះរថយន្ដម៉ាក BMW ពាក់ស្លាកលេខ ភ្នំពេញ 2AB-5375 មកខាងក្រោមបង្គោលភ្លើង រួចបានឡើងលើរថយន្ដ ហើយយកបំពងពន្លត់អគ្គិភ័យមកបាញ់ដើម្បីពន្លត់។ បន្ទាប់មកគាត់ក៏ចុះពីលើរថយន្ដហើយត្រឡប់ទៅវិញតែម្ដង ក៏មានកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុផងដែរ ហើយប្រជាជនដែលនៅជិតនោះក៏ជួយមកពន្លត់អគ្គិភ័យដែលកំពុងតែឆាបឆេះនោះផងដែរ ៕
មតិយោបល់