កំពង់ស្ពឺៈ លោកអធិការរងក្រុងច្បារមន បានប្រាប់Post News ថា មានករណីអគ្គិភ័យមួយ បានឆាបឆេះតូបលក់ដូរ នៅក្នុងផ្សារកំពង់ស្ពឺ យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋរួមនិងសមត្ថកិច្ច អន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យមកធ្វើការបាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្សារកំពង់ស្ពឺ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងបានឆាបឆេះតូបលក់ដូរមួយកន្លែង ក្នុងផ្សារខាងលើ រួចបន្តឆេះរាលដាល ដល់តូបចំនួន២បន្ថែមទៀត សរុបទាំងអស់៣តូប បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងចុះមកបាញ់ពន្លត់ភ្លើងដែលកំពុងឆាបឆេះនេះ ឲ្យរលត់ទៅវិញជាស្ថាពរផងដែរ។ ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីការទុស្សេខ្សែភ្លើង៕
មតិយោបល់