កីឡាករ Fernando Torres ប្រហែលនឹងវិលត្រឡប់មកកាន់ក្លិប Atletico Madrid វិញ បន្ទាប់ពីម្ចាស់ជើងឯក La Liga បានបង្ហើបថា ពួកគេកំពុងគិត និងឈានដល់កិច្ចព្រមព្រៀងជាមួយនឹងតោខៀវនៅពេលខាងមុខ។
នាយកប្រតិបត្តិ ក្លិប Atletico លោក Miguel Angel Gil បានឲ្យដឹងថា បានដេញថ្លៃកីឡាករ Torres ត្រឹមតែតម្លៃ ១២,៥ លានផោន ប៉ុន្តែតោខៀវ ប្រកាន់តម្លៃកៀក ២០ លានផោន ។
Torres បានរកគ្រាប់បាល់ ចំនួន ៩០ គ្រាប់ ជាមួយនឹងអាជីពបាល់ទាត់ នៅក្លិប Atletico មុនចូលរួមលេងឲ្យហង្សក្រហមនៅឆ្នាំ ២០០៧ ហើយពេលនេះគ្រូបង្វឹក Diego Simeone បញ្ជាក់ថា អ្នកលេងគួរតែវិលត្រឡប់មកកាន់ Vicente Calderon Stadium វិញ។
មតិយោបល់