ព័ត៌មានជាតិ

ជាងផ្សារដែកម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មុនបញ្ជូនដល់មន្ទីរពេទ្យ!

ភ្នំពេញៈ បុរសម្នាក់ដែលជាជាងផ្សារដែក ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឲ្យស្លាប់ មុនពេលក្រុមការងារដឹកតាមម៉ូតូយកមកសង្គ្រោះមន្ទីរពេទ្យ។

ករណីខាងលើនេះបានកើតឡើងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០និង២០នាទីព្រឹក នៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងក្រុម២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ រហូតដល់ម៉ោង១២ថ្ងៃដដែលទើប ភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន។

សមត្ថកិច្ចប្រាប់ថាជនរងគ្រោះឈ្មោះ យ៉ាក រ៉ា អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅក្នុងឃ្លាំងកើតហេតុ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិព្រៃកណ្តៀងឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនកើតហេតុ ជនរងគ្រោះបានទាញខ្សែរភ្លើង និងបុស្តិ៍ផ្សារមកដាក់ក្នុងដីឡូត៍ក្បែរកន្លែងស្នាក់នៅ។ ពេលនោះមានរថយន្តស្ទូចមួយគ្រឿងបានស្ទូចដែកទម្លាក់ក្បែរនោះ ហើយជនរងគ្រោះបានទាញម៉ែត្រលេងក្បែនោះស្រាប់តែឆ្លងចរន្តភ្លើងឆក់ដាក់ផ្ងារតែម្តង។ ភ្លាមៗនោះក្រុមការងារបានរត់ទៅដកភ្លើងចេញនិងបានយកជនរងគ្រោះកប់ខ្សាច់រួចហើយបានដឹកតាមម៉ូតូយកមសង្គ្រោះនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ(IU) តែអកុសលពេលមកដល់ខាងមន្ទីរពេទ្យបញ្ជាក់ប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ។

ពាក់ព័ន្ធករណីខាងលើនេះសាច់ញាតិមិនបានប្តឹងផ្តល់អ្វីឡើយ គ្រាន់តែសុំយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតតែប៉ុណ្ណោះ៕

មតិយោបល់