ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀនជិត៦០កញ្ចប់

បាត់ដំបង: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកថ្មគោល ធ្វើការចាប់ខ្លួនបាន ដកហូតបានថ្នាំញៀនជិត៦០កញ្ចប់។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនសង្ស័យទាំង២នាក់ខាងលើនេះ ទី១មានឈ្មោះ ស៊ុក សុផាន់ ភេទប្រុស អាយុ៣៦ឆ្នាំនិងជនសង្ស័យទី២ឈ្មោះ ភុំ ផេង ភេទប្រុស អាយុ៣១ឆ្នាំ អ្នកទាំង២នាក់ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកចំនួន៥៧ថង់តូច ,ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនធំ, ដេកកេះចំនួន៣,កន្ត្រៃចំនួន១, ទុយោសម្រាប់ច្រកថ្នាំ១ និងម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៣ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់