ព័ត៌មានជាតិ

កំពុងដេកសុខៗ ត្រូវបុរសម្នាក់យកកាំបិតអារ.ក ស្លាប់នៅនឹងកន្លែង!…

សៀមរាប: កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ មានករណីឃាតកម្មដោយបុរសម្នាក់ត្រូវគេយកកាំបិតអារ.កស្លាប់ នៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ ឈិត ខ្វាន់ ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ អ៊ុច ចាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ (មានសតិមិន)នៅភូមិឃុំជាមួយគ្នា។

ជនសង្ស័យស្រវឹងស្រាបានយកកាំបិតប៉័ងតោទៅអារ.កជនរងគ្រោះដាច់បំពង់កស្លាប់ភ្លាមៗតែម្តង។

ចំពោះករណីនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើកសាងសំណុំរឿងផងដែរ៕

មតិយោបល់