ព័ត៌មានជាតិ

Update៖ រថយន្តដឹកដីបើកលឿនជាន់ហ្វ្រាំងមិនស៊ី ទាញចង្កូតគេច រថយន្តមួយគ្រឿងជ្រុលឡើងទ្រូងផ្លូវ ដាច់កង់មុខទាំង២

ភ្នំពេញ: រថយន្ត ដឹកដីមួយគ្រឿង បានបើកបរ ក្នុងល្បឿនលឿន ហើយ ជាន់ហ្វ្រាំង មិនស៊ីទាញចង្កូតគេចរថយន្តដឹកដីមួយគ្រឿងទៀត ដែលនៅពីមុខក៏ជ្រុល បុក ឡើងទ្រូងផ្លូវ ចំសរសរគ្រឹះផ្សាយពាណិជ្ជកម្មបណ្តាលឲ្យ រថយន្តនោះ ដាច់កង់ទាំង២រងការខូចខាតធ្ងន់ធ្ងរ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ១២និង៤០នាទី ថ្ងៃត្រង់ទី២០ខែឧសភា ឆ្នាំ២០២០ នៅចំណុចមហាវិថីឈ្នះឈ្នះ គល់ស្ពានព្រែកព្នៅខាងលិច ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ហ៊ីណូ ពណ៌ទឹកប្រាក់លាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ស្វាយរៀង ៣A.០២០១ បើកបរដោយឈ្មោះ ពេញ វុទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ មានលំនៅ ភូមិជ្រៃកោងលិច ឃុំខ្នា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

តាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បានដឹកដីពេញ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ស្របជាមួយរថយន្តដឹកដីផ្សេងទៀត។ នៅពេលធ្វើដំណើរដល់មកចំណុចកើតហេតុ ស្រាប់តែរថយន្តនោះបានទាញចង្កូតគេចរថយន្តនៅពីមុខ ក៏បានជ្រុលឡើងខឿន ខណ្ឌចែកទ្រូងផ្លូវ និងបុកសរសគ្រឹះ បណ្តាលឲ្យកលជាប់និងដាច់កង់ទាំង២ចេញពីជន្ទៀសរថយន្តតែម្តង បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ ត្រូវបាននគរបាលឃាត់ខ្លួន ។

តាមអ្នកបើកបរបានឲ្យដឹងថា មូលហេតុ ដែលកើតមានគ្រោះថ្នាក់ដោយសារតែ ហ្វ្រាំងមិនស៊ីនៅមុនពេលកើតហេតុរថយន្តបានដឹកដី ចេញពីរណ្តៅបឹងតាមោក យកទៅចាក់នៅ ខាងកើតទន្លេ ដោយសាតែររថយន្តនៅពីមុខ បង្អង់ល្បឿន គាត់ជាន់ហ្វ្រាំងមិនស៊ីក៏ទាញចង្កូតឡើង ទ្រូងផ្លូវ ដើម្បីបញ្ជ្រៀសគ្រោះថ្នាក់។

រថយន្តនិងអ្នកបើកបរ ត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យ ដើម្បីដោះស្រាយសងការខូចខាត៕

មតិយោបល់